សម្មាវាយាមៈ/សម្មាវាយាម

Eng. perfect effort/ right effort
Fr. effort juste

ការព្យាយាមត្រូវ ដូចជាការព្យាយាមប្រព្រឹត្តអំពើល្អ ជាប្រយោជន៍សាធារណៈ ការព្យាយាម លះបង់ចិត្តលោភ ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន ឬចិត្តជាប់ជំពាក់នឹងកាមតណ្ហាការព្យាយាមទប់ទលប្រឆាំងនឹងអំពើអកុសល គ្រប់យ៉ាង ការព្យាយាមកសាងសន្សំកុសលធម៌ ដែលមិនទាន់មាន និងការព្យាយាមថែរក្សាបុណ្យកុសល ដែលមានហើយកុំឱ្យបាត់ទៅវិញ។ល។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយ ទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ