សម្មាទិដ្ឋិ
Eng. right view/ right understanding
Fr. vue juste/ compréhension juste
សេចក្តីយល់ឃើញ ត្រូវតាមសេចក្តីពិត សំដៅដល់អរិយសច្ចៈទាំង៤ គឺ ទុក្ខសច្ចៈសេចក្តីពិតអំពីទុក្ខ, ទុក្ខសមុទយសច្ចៈសេចក្តីពិតអំពីហេតុនៃទុក្ខ, ទុក្ខនិរោធសច្ចៈ សេចក្តីពិតអំពីការរំលត់ទុក្ខ និងទុក្ខមគ្គសច្ចៈ សេចក្តីពិតអំពីផ្លូវបដិបត្តិដើម្បីរំលត់ទុក្ខ។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃ ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ