សមភាពយេនឌ័រ

សំដៅទៅលើ​ភាពគ្មានការរើសអើង ដែលប្រកាន់លើ​ភេទ​​ណា​មួយ នៅក្នុងការបែងចែកធនធាន ផលប្រយោជន៍ ឬនៅក្នុងការទទួលបានសេវានានា។ សមភាព​​យេន​ឌ័រអាចវាស់វែង បានដោយ​ការពិនិត្យមើល អំពីការមានកាលានុវត្ដភាពស្មើគ្នា ឬការ​ទទួល​បាននូវ​លទ្ធផល​ដូចគ្នារបស់​ស្រ្ដីបុរស។ ក្នុងនោះសំដៅលើភាពស្មើគ្នាលើការចូលរួម ការ​ទទួល​បាន ការគ្រប់គ្រង និងការធ្វើសេចក្ដីសម្រេច​រវាងបុរស និងស្ដ្រីទៅលើធនធាន ទ្រព្យសម្បត្ដិ និងសកម្មភាពផ្សេង​ៗ ក្នុងវិស័យសាធារណៈនិងឯកជន។

ដកស្រង់ចេញពី កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ