សមធម៌
លក្ខខណ្ឌតម្រូវ ជាមូលដ្ឋានយុត្តិធម៌សង្គមដែលជាប់ពាក់ព័ន្ធនឹងភាពត្រឹមត្រូវ ឬចំណែកត្រឹមត្រូវហើយខុសពីសមភាព ឬចំណែកស្មើគ្នា។ មិនដូច សមភាពដាច់ខាត ដែលមិនបានពិចារណាពីភាពខុសគ្នា ក្នុងករណីនីមួយៗនោះទេ សមធម៌ទាមទារឱ្យករណីដូចគ្នាត្រូវបានគេប្រព្រឹត្តដោយស្មើភាពគ្នា និងករណីផ្សេងគ្នា ត្រូវបានគេប្រព្រឹត្តដោយមិនស្មើភាពគ្នា។ ការបែងចែកធនធាននៅក្នុងសង្គម ត្រូវកំណត់ដោយយោងទៅតាមគុណូបការៈ តម្រូវការ និង សមត្ថភាពរបស់អ្នកទទួល។ មានតែមនុស្សដែលស្ថិតក្នុងប្រភេទដូចគ្នា និងមានលក្ខខណ្ឌដូចគ្នាប៉ុណ្ណោះ ទើបត្រូវទទួលបានការប្រព្រឹត្តដូចគ្នា។ សមធម៌ទាមទារឱ្យមានការបញ្ជាក់ពីវិធានទូទៅ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពពិសេស និងស្វែងរកការផ្តល់សេចក្តី សម្រេចចិត្តត្រឹមត្រូវ ក្នុងករណីដោយឡែកៗ។ (ពាក្យនេះ គេប្រើនៅក្នុងទស្សនវិជ្ជានយោបាយ)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈ-កម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ