សមធម៌យេនឌ័រ
ជាដំណើរការនៃការប្រព្រឹត្ដដោយយុត្ដិធម៌ទៅលើស្ដ្រី និងបុរស សំដៅឆ្ពោះទៅសមភាពយេនឌ័រ តាមរយៈគោលនយោបាយ ច្បាប់ និងវិធានការនានា ដើម្បីកែសម្រួលនូវភាពលំអៀង ដែលមាននៅក្នុងសង្គមចំពោះស្ដ្រី និងបុរស។ ក្នុងនោះសំដៅលើវិធានការ ឬសកម្មភាពពិសេសជាក់លាក់ក្នុងការបង្កឱកាស ការលើកទឹកចិត្ដ ការជំរុញដើម្បីឈានទៅរកភាពស្មើគ្នារវាងបុរស និងស្ដ្រីនៅក្នុងការងារសង្គម និងនៅក្នុងគ្រួសារ(សមភាពយេនឌ័រ)។ ឧទាហរណ៍ ការប្រើប្រាស់គោលការណ៍សមធម៌យេនឌ័រ ក្នុងការលើកទឹកចិត្ដឱ្យស្ដ្រីបានចូលរួមជាបុគ្គលិករបស់ក្រុមប្រឹក្សា តាមរយៈ ការផ្ដល់អាទិភាពដល់បេក្ខនារី ឬកំណត់ចំនួនជាក់លាក់ និងការពង្រឹងសមត្ថភាពជាដើម។
ដកស្រង់ចេញពី កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ