សមត្ថភាពកាត់បន្ថយ
លទ្ធភាពរបស់ប្រទេសមួយ ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយសកម្មភាពមនុស្ស ឬក្នុងការបង្កើនអាងស្រូបកាបូន
ធម្មជាតិ។ លទ្ធភាព សំដៅលើបំណិនសមត្ថភាព ភាពសមស្រប និងភាពស្ទាត់ជំនាញដែលប្រទេសមួយបានទទួល និងផ្អែកលើ បច្ចេកវិទ្យា ស្ថាប័ន ធនធានទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងព័ត៌មាន។ សមត្ថភាពកាត់បន្ថយ គឺជាមូលដ្ឋានគ្រឹះនៃមាគ៌ា អភិវឌ្ឍន៍ប្រកបដោយចីរភាព។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ