សមត្ថភាព

លក្ខណសម្បត្ដិរបស់បុគ្គល ដែលតម្រូវដោយច្បាប់រួមមា​ន៖ លក្ខណសម្បត្ដិ ដែលអាចក្លាយជាម្ចាស់សិទ្ធិ និងកាតព្វកិច្ច(សមត្ថភាពទទួលសិទ្ធិ)។ លក្ខណសម្បត្ដិដែលអាចយល់ដឹង និងវិនិច្ឆ័យ​បាន ​អំពី​លទ្ធ​ផល​​តាមផ្លូវច្បាប់ នៃសកម្មភាព​របស់ខ្លួន(សមត្ថ​ភាព​ខាង​ឆន្ទៈ)។ លក្ខណសម្បត្ដិ ដែលអាចធ្វើឱ្យសកម្មភាពរបស់ខ្លួន មាន​អានុភាពតាមផ្លូវច្បាប់ (សមត្ថភាព ក្នុងការធ្វើសកម្មភាព)

ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះពុម្ពដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ​២០០៧។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ