សន្ធិសញ្ញា

Eng. treaty
Fr. traité

កិច្ចព្រមព្រៀងអន្ដរជាតិ ដែលធ្វើឡើងជាលាយលក្ខណ៍​អក្សរ​​រវាងរដ្ឋនិងរដ្ឋរវាងរដ្ឋ និងអង្គការអន្ដរជាតិ ឬរវាង​អង្គការ​អន្ដរ​ជាតិ​ ឬរវាងអង្គការអន្ដរជាតិ និងអង្គការអន្ដរ​ជាតិ ហើយស្ថិត​នៅក្រោមការគ្រប់គ្រងនៃនីតិអន្ដរជាតិ​សាធារណៈ ទោះ​បី​ជាកិច្ចព្រមព្រៀងនោះ ​មានឈ្មោះ​ជាអ្វី​ក៏​ដោយ​ (ធម្មនុញ្ញ សន្ធិសញ្ញា​   អនុសញ្ញា កតិកាសញ្ញា…) ដើម្បីបង្កើត​អានុភាព​គតិយុត្ដ។

ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី ដែលត្រូវបានរៀបចំដោយគណៈកម្មការ បណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះពុម្ពដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ​២០០៧។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ