សន្ទិដ្ឋភាព
Eng. Acquaintance
Fr. connaissance (f.)
វិធីដែលប្រធានយល់ដឹងពីកម្មវត្ថុតាមរយៈបទពិសោធន៍ផ្ទាល់និងភ្លាមៗ។ សន្ទិដ្ឋភាពមានលក្ខណៈផ្ទុយពីការពិពណ៌នា ដែលក្នុងនោះកម្មវត្ថុនៃការពិពណ៌នាត្រូវបានគេស្គាល់តាមរយៈអន្តរការណ៍នៃការសន្និដ្ឋាន។ កម្មវត្ថុ សន្ទិដ្ឋភាព កើតឡើងតាមរយៈទិន្នន័យខាងវិញ្ញាណ ការចងចាំនិងបញ្ញត្តិទូទៅ ដូចជា ភាពក្រហម ភាពមូលជាដើម។ សញ្ញាណនៃសន្ទិដ្ឋភាពត្រូវបានគេប្រើ ដើម្បីកំណត់ព្រំដែន អ្វីដែលយើងអាចដឹងតាមរយៈការសង្កេតឃើញ ភ្លាមៗ។ (ពាក្យនេះគេប្រើនៅក្នុងពុទ្ធិវិទ្យា)
ដកស្រង់ចេញពី«សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ