សន្តិសុខស្បៀង
ស្ថានភាពប្រសើរមួយ ដែលកើតមានឡើងនៅពេលដែលប្រជាជនទទួលសិទ្ធិការពារក្នុងការទទួលបាននូវបរិមាណចំណីអាហារគ្រប់គ្រាន់ ដែលមានសារធាតុចិញ្ចឹម និងសុវត្ថិភាពសម្រាប់ការលូតលាស់ប្រចាំថ្ងៃការអភិវឌ្ឍ និងជីវិតដែលមានសុខភាពល្អ និងភាពសកម្ម។ អសន្តិសុខស្បៀង អាចបណ្តាលមកពីភាពមិនអាចទទួលបានសិទ្ធិការពារនូវចំណីអាហារ លទ្ធភាពនៃការទិញមិនគ្រប់គ្រាន់ ការបែងចែកមិនសមស្រប ឬការបរិភោគអាហារមិន គ្រប់គ្រាន់នៅតាមលំនៅឋាន។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ