សច្ចានុមតិ

Eng. ratification
Fr. ratification

១-ការយល់ព្រមទទួលស្គាល់ ដែលមានអានុភាព​ប្រតិ​សកម្ម។
ឧ.ក្មេងម្នាក់ (១៧ឆ្នាំ) ធ្វើកិច្ចសន្យាមួយកិច្ចសន្យានោះមិន​ពេញលក្ខណៈច្បាប់ទេ។ តែបើក្មេងនោះ ផ្ដល់​សច្ចានុមតិ ​(ផ្ដល់ការយល់ព្រម)​ លើកិច្ចសន្យានោះ​ ក្រោយ​​​ពេល​វា​ធំ​ពេញវ័យ​(១៨ឆ្នាំ) កិច្ចសន្យា​នោះ ក្លា​យ​ជាកិច្ចសន្យា​ពេញ​លក្ខណៈ​ច្បាប់។
២-ការទទួលស្គាល់របស់ភាគី ចំពោះសកម្មភាព បណ្ដឹង​ ដែល​បាន​ធ្វើឡើងដោយបុគ្គលដែលខ្វះសិទ្ធិតំណាងដោយ​អាណត្ដិ​ ហើយការទទួល ស្គាល់នោះត្រូវមានអានុភាព​ប្រតិ​សកម្មតាំង​ពីពេល​ដែលសកម្មភាពនោះបានធ្វើឡើង។

ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី ដែលត្រូវបានរៀបចំដោយគណៈកម្មការ បណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះពុម្ពដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ​២០០៧។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ