សច្ចភាពចាំបាច់
Eng. necessary truth
Fr. vérité necessaire
សច្ចភាពធម្មជាតិដែលមានសភាពពិតនៅក្នុងខ្លួនវា។ សច្ចភាពចាំបាច់ត្រូវតែពិត និងមិនអាចមិនពិតទេ។ សច្ចភាពបែបតក្កវិជ្ជា និងគណិតវិទ្យាជាទូទៅ ត្រូវបានគេចាត់ទុកថាជាគំរូនៃសច្ចភាពចាំបាច់។ ពួកវិចារណញ្ញាណនិយមបានអះអាងថា សច្ចភាពចាំបាច់ គឺជាសច្ចភាពនៃវិចារណញ្ញាណ និងផ្អែកលើការយល់ ធ្លុះជ្រៅទៅក្នុងទំនាក់ទំនងពិតរវាងហេតុការណ៍ នានា។ ចំណែកឯពួកពិសោធន៍និយមវិញអះអាងថា ពុទ្ធិស្តីពីពិភពលោកត្រូវតែផ្អែកលើការយល់ដឹងដោយវិញ្ញាណ។ ដូច្នេះ វាអាចគ្មានសច្ចភាពចាំបាច់ឬមានសច្ចភាពចាំបាច់ ប៉ុន្តែវាគ្មានការបញ្ជាក់ផ្ទាល់ពីពិភពពិតទេ។ (ពាក្យនេះ គេប្រើនៅក្នុងតក្កវិជ្ជា ពុទ្ធិវិទ្យាអស្តិរូបវិជ្ជា និងទស្សនវិជ្ជាអំពីវិទ្យាសាស្រ្ត)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជាខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជា នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ