សង្ស័យនិយម/មជ្ឈធាតុនិយម
Eng.Skepticism
Fr.scepticisme(m.)
លទ្ធិមួយ ដែលបដិសេធលទ្ធភាពរបស់មនុស្ស ក្នុងការទទួលពុទ្ធិអំពីតថភាពបរានុម័តិ។ ឆ្លងតាមរយៈការពង្រឹងបន្តិចម្តងៗនូវ អត្ថន័យរបស់វា ពាក្យ «សង្ស័យនិយម» បានក្លាយទៅជាការសង្ស័យអំពីអ្វីដែលជាទូទៅត្រូវបានគេទទួលស្គាល់ថាពិត។ ចុងក្រោយ សង្ស័យនិយមបែបទស្សនវិជ្ជាទាំងអស់ជាប់ទាក់ទងជាមួយពុទ្ធិវិជ្ជា ពោលគឺវាផ្អែកទៅលើទស្សនៈស្តីពីវិសាលភាព និងសុពលភាពនៃពុទ្ធិរបស់មនុស្ស។ ឧ. យោងតាមសង្ស័យនិយមមនុស្សម្នាក់ៗត្រូវតែសង្ស័យលើលទ្ធភាពនៃការយល់ដឹងអំពីតថភាពធម្មជាតិនិងសង្គម។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជាខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ