សក្ដិសិទ្ធិភាព

រង្វាស់ដើម្បីឱ្យដឹងថាកម្លាំងរំភាយរស្មីមួយ ដែលចេញពីយន្ដការបង្កដោយ សកម្មភាពមនុស្ស ឬធម្មជាតិ មានប្រសិទ្ធភាពបែបណាក្នុងការធ្វើឱ្យមានការ ប្រែប្រួលលំនឹងសីតុណ្ហភាព ផ្ទៃមធ្យមពិភពលោក ធៀបនឹងសមមូលកម្លាំង រំភាយរស្មីចេញពីឧស្ម័នកាបូនិក។ តាមការកំណត់ កំណើនឧស្ម័នកាបូនិកមួយឯកតាមានសក្ដិសិទ្ធិភាពមួយ។ វិសមរូបសក្ដិសិទ្ធិភាពអាកាសធាតុ អាចបណ្ដាលមកពីការកែសម្រួលរហ័សនៃកម្លាំងដែលបានប្រើខុសពីកម្លាំងផ្សេងៗទៀត។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទ ស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋាន
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ