សក្ដានុពលកម្ដៅសកល

សន្ទស្សន៍មួយ (ផ្អែកលើលក្ខណៈរំភាយរស្មីនៃឧស្ម័នផ្ទះកញ្ចក់ ដែលលាយចូលគ្នាសព្វល្អ) ប្រើប្រាស់ ដើម្បីវាស់វែងអំណាចរំភាយរស្មីនៃម៉ាសឧស្ម័នផ្ទះកញ្ចក់មួយ ឯកតាដែលលាយចូលគ្នាសព្វល្អ ក្នុងបរិយាកាសបច្ចុប្បន្នក្នុងរយៈពេលកំណត់ធៀបនឹងឧស្ម័នកាបូនិក និងជាឥទ្ធិពលបញ្ចូលគ្នាក្នុងពេលខុសៗគ្នា នៃឧស្ម័នទាំងនេះក្នុងបរិយាកាស និងប្រសិទ្ធភាព ធៀបក្នុងការស្រូបយករំភាយរស្មីក្រហមអាំងហ្រ្វាកម្ដៅដែលភាយចេញ។ ពិធីសារក្យូតូ បានផ្អែកលើ សក្ដានុពលកម្ដៅសកលនៃការបញ្ចេញឧស្ម័ន ក្នុងរយៈពេល១០០ឆ្នាំ។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទ ស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ