សកម្មភាពជាតិកាត់បន្ថយសមស្រប
គោលនយោបាយ និងសកម្មភាពទាំងឡាយ ដែលជាផ្នែកមួយនៃការប្ដេជ្ញាចិត្ដ ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយស្ម័គ្រចិត្ដ ហើយត្រូវការជាចាំបាច់នូវការគ្រាំទ្រ និងជំរុញដោយគោលនយោបាយបច្ចេកវិទ្យា ហិរញ្ញប្បទាន និង កសាងសមត្ថភាពដែលអាចវាស់វែងបាន អាចរាយការណ៍បាន និងអាចផ្ទៀងផ្ទាត់បាន។ ក្នុងបរិបទប្រទេសកំពុងអភិវឌ្ឍ NAMA ត្រូវឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព និងអាទិភាពនានា ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្រ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទ ស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋាន
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ