វីតិក្រម

អំពើររបស់អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្ដិសាធារណៈដោយការបោះឆ្នោត ដែល៖ ១-ទាមទារ ឬទទួលជាសិទ្ធិជាពន្ធជាអាករនូវចំនួនប្រាក់ដែលខ្លួនបានដឹងថា មិនត្រូវបង់ ឬដែលលើសពីចំនួនដែលគេត្រូវបង់។
២-យល់ព្រមក្រោមរូបភាពណាមួយ និងដោយមូលហេតុណាមួយក៏ដោយធ្វើការលើកលែង ឬការលោះលាចំពោះការបង់ពន្ធ ឬអាករដែលខ្លួនដឹងថាខុសច្បាប់។ សូមមើល មាត្រា៥៩២ និង ៥៩៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ២០០៧។

ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌ ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។​ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ