វិរុទ្ធនិទស្សន៍សំនៀង

Eng. fallacy of accent
Fr. erreur d’ accent

ទឡ្ហីករណ៍មួយឈានទៅសន្និដ្ឋានដោយការផ្លាស់ប្តូរសំនៀងព្យាង្គនៃពាក្យមួយ ដែលធ្វើឱ្យខ្លឹមសាររបស់វាផ្លាស់ប្តូរ។ ជាការពិតទឡ្ហីករណ៍មួយបែបនេះ គ្មានសុពលភាពទេ។ ក្រោយមកវិរុទ្ធនិទស្សន៍សំនៀងត្រូវបានពង្រីកគ្របដណ្តប់លើករណីផ្សេងៗ ដែលក្នុងនោះ គេធ្វើទឡ្ហីកម្មដោយការសង្កត់សំឡេងលើផ្នែកផ្សេងៗនៃល្បះមួយដែលធ្វើឱ្យអត្ថន័យ របស់វាក៏ផ្លាស់ប្តូរផងដែរ។ វិរុទ្ធនិទស្សន៍សំនៀង ហៅម្យ៉ាងទៀតថា វិរុទ្ធនិទស្សន៍សង្កត់សូរ ហើយ ជានិច្ចកាល វាកើតឡើងនៅក្នុងភាសានិយាយ។ ឧទាហរណ៍៖ ខ្ញុំធ្វើស្រែ។ (មុខរបររបស់ខ្ញុំ ធ្វើស្រែ) ខ្ញុំ ធ្វើស្រែ។ (កាលណាគេនិយាយសង្កត់សូរទៅលើពាក្យ ខ្ញុំ មានន័យថា ខ្ញុំមិនសមធ្វើស្រែទេ ឬអាចមានន័យថាខ្ញុំសប្បាយចិត្តនឹងធ្វើស្រែ) (ពាក្យនេះ គេប្រើនៅក្នុងតក្កវិជ្ជា)

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ