វិរុទ្ធនិទស្សន៍ពន្ធុ

Eng. genetic fallacy
Fr. erreur génétique

ទឡ្ហីករណ៍ដែលវិនិច្ឆ័យ វាយតម្លៃ ឬពន្យល់អ្វីមួយផ្អែកតែទៅលើប្រភពកំណើត ឬបរិបទ ដើម ដែលវាកើតឡើងឬត្រូវបានបង្កើតឡើងដោយមិនផ្អែកលើការវិវត្ត ឬ បច្ចុប្បន្នភាពរបស់វា។ ដោយសារវាអាចមានភាពខុសគ្នាសំខាន់ៗមួយចំនួនរវាងប្រភពកំណើតនៃអ្វីមួយ និងសភាពបច្ចុប្បន្នរបស់វា ទើបទឡ្ហីករណ៍បែបនេះតែងតែត្រូវបានចាត់ទុកថាជាវិរុទ្ធនិទស្សន៍ពន្ធុ ជាពិសេស នៅពេលគេប្រើទឡ្ហីករណ៍នោះ ដើម្បីបដិសេធគំនិតជំទាស់ណាមួយ។ មនុស្សដែលមានប្រភពកំណត់ចេញពីសត្វស្វាមិនមានន័យថា ពួកគេនៅតែជាសត្វស្វានោះទេ។ (ពាក្យនេះ គេប្រើនៅក្នុងតក្កវិជ្ជា)

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ