វិរុទ្ធនិទស្សន៍បុព្វហេតុមិនពិត

Eng.fallacy of false cause

Fr. erreur de la fausse cause

ហេតុផលនៃទឡ្ហីករណ៍ ដែលអះអាងថាក្នុងចំណោមវត្ថុជាប់ទាក់ទងគ្នាពីរ ក និង ខ ក ជាបុព្វហេតុរបស់ ខ ដោយសារតែ ក នៅមុន ខ។ ដូចគ្នានេះដែរវិរុទ្ធនិទស្សន៍បុព្វហេតុមិនពិត គឺជាទឡ្ហីករណ៍មួយដែលផ្តល់ហេតុផលខុសឆ្គងដោយភ្ជាប់ព្រឹត្តិការណ៍បាតុភូត ឬ សកម្មភាពពីរ ឬច្រើន ដែលកើតឡើងបន្តបន្ទាប់គ្នា ដោយអះអាងថា ព្រឹត្តិការណ៍បាតុភូត ឬសកម្មភាពទី១ បណ្តាលឱ្យកើតព្រឹត្តិការណ៍បាតុភូតឬសកម្មភាពបន្តបន្ទាប់។

ឧ១ ៖ ក្រោយមាន់រងាវ ព្រះអាទិត្យរះ ដូច្នេះមាន់រងាវបណ្តាលឱ្យព្រះអាទិត្យរះ។ ឧ២ ៖ ជានិច្ចកាល ខ្ញុំផឹកតែក្រោយអាហារថ្ងៃត្រង់ ដូច្នេះ អាហារថ្ងៃត្រង់ជាបុព្វហេតុនៃការផឹកតែរបស់ខ្ញុំ​។ អំណះអំណាងទាំងនេះមិនត្រឹមត្រូវទេ ព្រោះមានការភាន់ច្រឡំរវាងលំដាប់ និងដំណើរនៃបុព្វហេតុ។​ វាផ្លាស់ពីលំដាប់នៃព្រឹត្តិការណ៍ ដែលគ្រាន់តែទាក់ទងនឹងពេលវេលាទៅលំដាប់ខាងបុព្វហេតុ។ បុព្វហេតុមិនពិតមិនបណ្តាលឱ្យមានវិបាកទេ ហើយក៏មិនមែនជាបុព្វហេតុទាល់តែសោះ។ (ពាក្យនេះ គេប្រើនៅក្នុងតក្កវិជ្ជា)

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ