វិធីសូន្យ
Eng. zero method
Fr. méthode zero
វិធីមួយដែលបង្ហាញយ៉ាងច្បាស់ អំពីទម្រង់មូលដ្ឋាននៃភាសា ដោយការបង្កើតពាក្យមួយតាមរយៈបន្សំនៃសញ្ញានានា។ ដោយសារតែទម្រង់តែមួយគត់របស់វា សញ្ញាទាំងនេះបានលុបចោលទាំងស្រុងនូ វខ្លឹមសាររូបធាតុរបស់ខ្លួន។ វិធីសូន្យគឺជាវិធីតក្កវិជ្ជាស្តីពីការបង្កើតគំរូមួយផ្អែកលើ ការសន្មតទៅតាមសនិទានភាព។ ឧទាហរណ៍ ៖ ក្នុងវិធីសូន្យ គេបង្កើតពាក្យ «ត្រី» (បញ្ញត្តិត្រី) ពីទម្រង់ ឬរូបរាងផ្សេងៗរបស់សត្វត្រីជាក់ស្តែង។ (ពាក្យនេះ គេប្រើក្នុងតក្កវិជ្ជា និង ទស្សនវិជ្ជាអំពីភាសា)។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ