វិធានការការពារ
សំដៅដល់ វិធានការដែលរាជរដ្ឋាភិបាលធ្វើឡើងដើម្បីការពារឧស្សាហកម្មក្នុងស្រុកក្នុងករណីមានការកើនឡើងយ៉ាងគំហុកនូវបរិមាណ នាំចូលផលិតផលក្នុងលក្ខខណ្ឌដាច់ខាត ឬធៀបនឹងផលិតកម្មកម្ពុជាដែលផលិតនូវផលិតផលដូចគ្នា ឬផលិតផលដែលប្រកួតប្រជែងដោយផ្ទាល់ហើយដែលបានបណ្តាលឬកំពុងគំរាមកំហែងឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ឧស្សាហកម្មកម្ពុជា។
ដកស្រង់ចេញពី ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ