វិជ្ជមាននិយម

Eng. Positivism
Fr. positivisme (m.)

ប្រព័ន្ធគំនិតទស្សនវិជ្ជាដែលបង្កើតឡើងដោយ ទស្សនវិទូបារាំង អូហ្គូកុង (Auguste Comte) ប៉ុន្តែឬសគល់របស់វាចេញមកពី ហ្រ្វង់ស៊ីស បេខឹន (Francis Bacon)។ ស្មារតីមួយរបស់វិជ្ជមាននិយម គឺថាទស្សនវិជ្ជា គួរតែផ្តោតការយកចិត្តទុកដាក់តែទៅលើអ្វីដែលបទពិសោធផ្តល់ឱ្យជាក់ស្តែង និង គួរតែចៀសវាងពីការគិតបែបសន្មតដែលទៅហួសពីបទពិសោធ។ ដូច្នេះវិជ្ជមាននិយមចាត់ទុកការសិក្សាអំពីវិធីវិទ្យាសាស្រ្តថាជាកិច្ចការចម្បង របស់ខ្លួន និងបង្ហាញខ្លួនឯងថាជាប្រភេទនៃទស្សនវិជ្ជាអំពីវិទ្យាសាស្រ្ត។ (ពាក្យនេះ គេប្រើនៅក្នុងទស្សនវិជ្ជាអំពីវិទ្យាសាស្រ្តពុទ្ធិវិទ្យា ទស្សនវិជ្ជាអំពីវិទ្យាសាស្រ្តសង្គម និងទស្សនវិជ្ជា អំពីសាសនា)។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ