វដ្ដជលសាស្រ្ដឬវដ្ដទឹក
វដ្ដនៃទឹក ដែលហួតចេញពីផ្ទៃលើនៃមហាសមុទ្រ និងផ្ទៃដីទៅកាន់ផែនដីតាម ចរន្ដបរិយាកាសក្នុងទម្រង់ជាចំហាយទឹក កំណកពពក កំណកអាកាស (ទឹក ភ្លៀង ឬ ព្រឹល) និងត្រូវបានដើមឈើ និងរុក្ខជាតិស្រូបយក ហើយដែលបង្កើតជាលំហូរទឹកលើផ្ទៃដីជ្រាបចូលទៅក្នុងដី បំពេញទឹកក្រោមដី ហូរចូលទៅក្នុងស្ទឹង ហូរចាក់ទៅមហាសមុទ្រ ហើយហួតចេញពីមហាសមុទ្រ ឬ ផ្ទៃដីឡើងទៅក្នុងបរិយាកាសវិញ។ ប្រព័ន្ធខុសៗគ្នាដែលពាក់ព័ន្ធនឹងវដ្ដជលសាស្រ្ដត្រូវ គេហៅថា ប្រព័ន្ធជលសាស្រ្ដ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ