លូធែនិយម

Eng. Lutheranism
Fr. luthéranisme​​ (m.)

ទម្រង់ដំបូងនៃលទ្ធិប្រូតេស្តង់ ដែលបង្កើតឡើងដោយ ម៉ាទីនលូធែ (Martin Luther, ១៤៨៣-១៥៤៦) ជនជាតិអាល្លឺម៉ង់ នាសតវត្សរ៍ទី១៦ នៅប្រទេសអាល្លឺម៉ង់។ លទ្ធិនេះ ផ្ដោតទៅលើការបង្រៀនរបស់ព្រះយេស៊ូគ្រិស្ត និង សង្កត់ធ្ងន់ទៅលើជំនឿនិងសេចក្ដីស្មោះត្រង់របស់បុគ្គលទៅលើអំណាចរួមរបស់សហគមន៍គ្រិស្តសាសនា។ លូធែនិយមបានសាយភាយដំបូងឆ្លងកាត់អឺរ៉ុបខាងជើង ជាពិសេស ឆ្លងកាត់តំបន់ស្កង់ឌីណាវី(Scand inavia)។ បច្ចុប្បន្ន លទ្ធិនេះត្រូវបានគេប្រតិបត្តិពាសពេញពិភពលោក។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ