រំភាយរស្មីព្រះអាទិត្យ

Eng. Thermal infrared radiation

រំភាយរស្មីអេឡិចត្រូម៉ាញ៉េទិច ដែលភាយចេញ ពីព្រះអាទិត្យ ដោយមានបាច់ពន្លឺជិតស្មើនឹងអង្គពណ៌ខ្មៅមួយមានសីតុណ្ហភាព ៥៧៧០K (ស្មើនឹង ៥៤៩៦,៨៥C) កាំរស្មីនេះឡើងដល់កម្រិតកំពូលក្នុងទម្រង់ជំហានរលកមើលឃើញ។ នៅពេល​ប្រៀបធៀបជាមួយរំភាយរស្មី ដែលផ្លាតពីដែនដីជាញឹកញយ គេហៅថា រំភាយរស្មើជំហានរលកខ្លី។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ