រំភាយរស្មីក្រហមអាំងហ្រ្វាកម្តៅ
Eng. Thermal infrared radiation
រំភាយរស្មីដែលភាយចេញពីផ្ទៃផែនដីបរិយាកាស និងពពក ហើយដែលគេ អាចហៅផងដែរថារំភាយរស្មីពីដែនដីគោកឬកាំរស្មីជំហានរលកវែង។ រំភាយរស្មីនេះមានលក្ខណៈខុសពីរំភាយរស្មីក្បែរអាំងហ្រ្វា ដែលជាផ្នែកមួយនៃជំហានរលកពន្លឺព្រះអាទិត្យ។ ជាទូទៅរំភាយរស្មីក្រហមអាំងហ្រ្វាមានជំហាន រលកវែងជាងជំហានរលកពណ៌ក្រហមនៅក្នុងផ្នែកនៃបាច់ពន្លឺមើលឃើញ។ ជំហានរលករំភាយរស្មីក្រហមអាំងហ្រ្វាកម្តៅខុសពីរំភាយរស្មីជំហាន រលកខ្លី ឬ រំភាយរស្មីព្រះអាទិត្យដោយសារតែភាពខុសគ្នានៃសីតុណ្ហភាពរវាងព្រះអាទិត្យ និងប្រព័ន្ធបរិយាកាសផែនដី។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ