រេដ (ការកាត់បន្ថយការបញ្ចេញឧស្ម័នពីការបាត់បង់និងរេចរឹលព្រៃឈើ)
Eng. REDD (Reducing Emissions from Deforestation and Forest Degradation)
កិច្ចប្រឹងប្រែង ដើម្បីបង្កើតតម្លៃហិរញ្ញវត្ថុសម្រាប់កាបូន ដែលបង្ខាំងក្នុងវិស័យព្រៃឈើ ដោយផ្ដល់ការលើកទឹកចិត្ដដល់ប្រទេសកំពុង អភិវឌ្ឍចំពោះការកាត់បន្ថយការបញ្ចេញឧស្ម័នពីដីដែលមានព្រៃឈើ និងធ្វើការវិនិយោគ សកម្មភាព ដែលបញ្ចេញកាបូនតិច ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ រេដបូក មានន័យលើសពីការបាត់បង់ និងរេចរឹលព្រៃឈើ ដោយរួមបញ្ចូលនូវតួនាទីនៃការអភិរក្ស ការគ្រប់គ្រងព្រៃឈើដោយនិរន្ដរភាព និងការបង្កើនអាងបង្ខាំងកាបូនក្នុងវិស័យព្រៃឈើ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ