រូបធាតុនិយមបដិសំយោគ

Eng. dialectic materialism
Fr. matérialisme dialectique

ការធ្វើសនិទានកម្មលើការប្រែប្រួល ឬការផ្លាស់ប្ដូរតថភាព ដូចជា ការប្រែប្រួល ឬការផ្លាស់ប្ដូរតថភាពសង្គមពីកម្រិតមួយទៅកម្រិតមួយទៀត ឆ្លងតាមគំរូវិវត្តន៍ដោយកម្លាំងប្រឆាំង កំណត់ដោយបែបផែនផលិតកម្ម ដែលមានមូលដ្ឋានសេដ្ឋកិច្ច និងសម្ភារៈជាកត្តាសំខាន់។ ឧ. យោងតាមរូបធាតុនិយមបដិសំយោគ ការអភិវឌ្ឍសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នាំឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិតនិងឥរិយាបថសង្គម។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈ-កម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ