រូបធាតុនិយមចលនការ

Eng. mechanistic materialism
Fr. matérialisme mécaniste

លទ្ធិរូបធាតុនិយម ដែលសង្កត់ធ្ងន់ទៅលើវិទ្យាសាស្ត្រធម្មជាតិ។ ទស្សនៈពួករូបធាតុនិយមចលនការយល់ថា អ្វីមួយដែលកើតឡើងក្នុងពិភពលោកនេះអាចឱ្យគេពន្យល់បានតាមរយៈច្បាប់កំណត់និយមរបស់ធម្មជាតិ។ ពួកគេបដិសេធអត្ថិភាពនៃសារធាតុស្មារតី ហើយអះអាងថាគំនិតគ្រាន់តែជារូបធាតុជាផលិតផលនៃការចាត់ចែង និងជាដំណើរការនៃសារធាតុរូប (physical substance)។ អត្ថន័យដ៏សំខាន់មួយនៃលទ្ធិរូបធាតុនិយមចលនការគឺថា អ្វីៗនៅក្នុងពិភពលោកនេះ កំណត់ ដោយច្បាប់ធម្មជាតិ ដោយមិនទុកឱ្យមនុស្សមានសេរីភាពជ្រើសរើសទេ។ ឧ. យោងតាមរូបធាតុនិយមចលនការបម្រែបម្រួលធម្មជាតិកំណត់ដោយច្បាប់ធម្មជាតិ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ