រូបធាតុនិយម

Eng. Materialism
Fr. matérialisme​ (m.)

ទ្រឹស្ដីដែលថា រូបធាតុ(physical matter) គឺជាតថភាពដំបូង ពោលគឺ រូបធាតុនិងដំណើរបាតុភូតទាំងអស់អាចឱ្យគេពន្យល់បានថាជាការបង្ហាញឱ្យឃើញឬជាលទ្ធផលនៃរូបធាតុ។ លទ្ធិរូបធាតុនិយមត្រូវបានគេបែងចែកជាក្រុមសំខាន់ៗពីរគឺ លទ្ធិរូបធាតុនិយមមេកានិក​ និង​ លទ្ធិរូបធាតុនិយមបដិសំយោគ។ ឧ. ទ្រឹស្ដីពុទ្ធសាសនាដែលថា ទឹក ដី ភ្លើង​ ខ្យល់ គឺជាធាតុបង្កើតពិភពលោកស្របនឹងទ្រឹស្ដីរូបធាតុនិយម។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈ-កម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ