រូបតំណាង

Eng. realistic statue
Fr. statue réaliste

រូបភាពដែលប្រត្យក្សារម្មណ៍ផ្ដល់ឱ្យអង្គចងចាំ (លំនឹក) នៅពេលដែលមនុស្សបានជួបប្រាស្រ័យផ្ទាល់ជាមួយអង្គវត្ថុជាច្រើនលើក ហើយបានផ្ដិតស្លាកស្នាមរបស់វាចូលទៅក្នុងខួរក្បាលមនុស្សក្រោយមក អង្គចងចាំនោះបង្ហាញឡើងវិញនូវលក្ខណៈពិសេសមួយចំនួន ពេលដែលមនុស្សមិននៅផ្ទាល់ជាមួយអង្គវត្ថុដែលគេបានជួបកន្លងមក។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈ-កម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ