រហោស្ថានកម្ម

Eng. Desertification

ការរេចរឹលគុណភាពដីក្នុងតំបន់ស្ងួត តំបន់កណ្ដាលស្ងួត និង​តំបន់​​​ស្ងួ​ត​សើម​បង្គួរ ដែលបណ្ដាលមកពីកត្ដាផ្សេងៗគ្នា រួមបញ្ចូល​ទាំង​ការប្រែប្រួល​អាកាស​ធាតុ និងសកម្មភាពមនុស្ស។ ជាងនេះ​ទៅ​ទៀត តាមអនុសញ្ញាសហប្រជាជាតិ ​ស្ដីពីការប្រយុទ្ធប្រឆាំងរហោស្ថានកម្ម បានកំណត់និយមន័យ​ការរេចរឹល​គុណ​ភាព​ដី ថាជា​ការ​ថយចុះ ឬ បាត់បង់ផលិតភាពជីវសាស្ត្រ ឬ សេដ្ឋកិច្ច និងភាព​សាំញុំា​នៃដីដំណាំដែលពឹងផ្អែកទឹកភ្លៀង ដីដំណាំដែល​មានប្រព័ន្ធ​ស្រោច​ស្រព​វាលស្មៅ ព្រៃឈើ និងគម្ពោធព្រៃ នៅក្នុងតំបន់ស្ងួត តំបន់ពាក់កណ្ដាល​ស្ងួត និងតំបន់ស្ងួតសើមបង្គួរ ដោយសារការ ប្រើ​ប្រាស់ដី ដំណើការមួយ ឬបង្គុំដំណើរការច្រើនពីសកម្មភាពមនុស្ស និងរបៀបនៃការតាំងទីលំនៅ ដូច​ជា (I) សំណឹក ដីបង្កដោយខ្យល់ និង/ឬទឹក (II) ការខូតខាត លក្ខណៈរូបគីមី និងជីវសាស្រ្ដ ឬ សេដ្ឋកិច្ច​នៃដី (III) ការបាត់បង់រុក្ខជាតិធម្មជាតិរយៈពេលវែង។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ