រយៈពេលឆ្លើយតប

Eng. Response time

ពេលវេលាចាំបាច់សម្រាប់ប្រព័ន្ធអាកាសធាតុ ឬ ផ្នែក​ផ្សេងៗ​របស់​វាក្នុងការ ធ្វើ​ឱ្យស្ថានភាពថ្មីមានលំនឹងឡើងវិញ បន្ទាប់​ពី​មាន​កម្លាំង​​ជំរុញដោយ​ដំណើរ​ការ និងផលតប​ពី​ខាង​ក្រៅ និងពី​ខាង​ក្នុង​។ រយៈពេលឆ្លើយតបផ្នែកផ្សេងៗនៃប្រព័ន្ធអាកាសមានរយៈ​ពេល​ខុស​ៗ​ គ្នាយ៉ាងខ្លាំង។ ពេលឆ្លើយតបនៃមណ្ឌល​អាកាស​​​រចល់​មាន​រយៈពេល​ខ្លីចាប់ពី ច្រើន​ថ្ងៃ ​រហូត​ដល់​ច្រើន​សប្ដាហ៍ ចំណែក​មណ្ឌល​​អាកាស ​ស្ងប់វិញ អាចមាន រហូតពីរ ឬ បីខែ។ ដោយ​សារ​មាន​ចំណុះ​កម្ដៅខ្ពស់ មហាសមុទ្រ ​មានរយៈពេល ឆ្លើយតប​វែង​ចាប់​ពីច្រើន​ទសវត្សរ៍​រហូត​ដល់​សតវត្សរ៍ ឬច្រើនសហវត្សរ៍។ ដូច្នេះ ប្រព័ន្ធ​ផ្ទៃ​ផែនដីមណ្ឌល​អាកាសរចល់​មានពេលឆ្លើយតប​យឺត ​​បើ​ធៀប​នឹង​ពេល​ឆ្លើយ​តបរបស់​មណ្ឌលអាកាសស្ងប់ ហើយ​មាន​រយៈ​ពេល​នោះ​​ភាគច្រើនកំណត់​ដោយ​​មហាសមុទ្រ។ ជីវ​មណ្ឌល​​អាច​ឆ្លើយ​តបបានលឿន (ដូចជា​ឆ្លើយ​តប​នឹង​ភាព​រាំង​ស្ងួត) ប៉ុន្ដែក៏​យឺតយ៉ាង​ខ្លាំងផងដែរ ចំពោះការ​ប្រែ​ប្រួល​ផ្សេងៗ។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ