រដ្ឋបាលឯកភាព
Eng. Unified Administration
គឺការរៀបចំឱ្យមានក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិមួយ ដែលអាចម្ចាស់ការក្នុងការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានរាប់ទាំងហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្ដិរបស់ខ្លួន ហើយក្រុមប្រឹក្សានីមួយៗនោះ មានសមត្ថភាព សម្របសម្រួលប្រកបដោយប្រសិទ្ធភាព នូវសកម្មភាពនៃការផ្ដល់សេវាកម្ម និងការអភិវឌ្ឍ ផ្សេងៗទៀត ដែលមាននៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន រួមទាំងការផ្ដល់សេវាកម្ម និងការអភិវឌ្ឍដែលធ្វើឡើងដោយក្រសួង ស្ថាប័ន នានារបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ