យន្តការឥណទានកាបូនរួមគ្នា
Eng. Joint Crediting Mechanism(JCM)
យន្តការទ្វេភាគីរវាងប្រទេសជប៉ុន និងប្រទេស កំពុងអភិវឌ្ឍណាមួយ ហើយដែលមានធាតុ៣៖ ទី១ គឺដើម្បីជួយសម្រួលដល់ការផ្សព្វផ្សាយ បច្ចេកវិទ្យាបញ្ចេញកាបូនតិចនាំមុខគេ ផលិតផល ប្រព័ន្ធ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការអនុវត្តសកម្មភាព កាត់បន្ថយ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពដល់ប្រទេសកំពុងអភិវឌ្ឍ។ ទី២ គឺដើម្បីវាយតម្លៃសមស្របដល់ការកាត់បន្ថយ ឬការស្រូបឧស្ម័នផ្ទះកញ្ចក់ពីបណ្តាប្រទេសកំពុងអភិវឌ្ឍតាមបែបបរិមាណតាមរយៈសកម្មភាពកាត់បន្ថយដែលបានអនុវត្ត ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនិងប្រើប្រាស់ការកាត់បន្ថយ ឬការស្រូបឧស្ម័នទាំងនោះ ដើម្បីសម្រេចគោលដៅកាត់បន្ថយការបញ្ចេញ ឧស្ម័នរបស់ប្រទេសអភិវឌ្ឍទាំងនោះ។ ទី៣ គឺដើម្បីរួមចំណែកដល់គោលបំណងចុងក្រោយ នៃ អនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដោយការសម្រួលឱ្យមានសកម្មភាពជាសកលក្នុងការកាត់បន្ថយ ការបញ្ចេញ ឬស្រូបយកឧស្ម័ន។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ