យន្តការក្យូតូ
Eng. Kyoto Mechanisms(KM)
យន្តការសេដ្ឋកិច្ចផ្អែកលើគោលការណ៍ទីផ្សារ ដែលបណ្តាភាគីក្នុងពិធីសារក្យូតូ អាចប្រើប្រាស់ ក្នុងបំណងកាត់បន្ថយផលប៉ះពាល់ នៃសក្តានុពលសេដ្ឋកិច្ច ដែលតម្រូវឱ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ យន្តការទាំងនេះរួមមាន ការអនុវត្តរួមគ្នា (មាត្រា៦) យន្តការអភិវឌ្ឍន៍ស្អាត (មាត្រា១២) និងពាណិជ្ជកម្មការបញ្ចេញឧស្ម័ន(មាត្រា១៧)។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ