ម៉ាក្សនិយម
Eng.marxism
Fr. marxisme (m.)
លទ្ធិទស្សនវិជ្ជាសេដ្ឋកិច្ចនយោបាយ និងសង្គម ដែលបង្កើតដោយ កាល់ម៉ាក្ស (Karl Marx) និងហ្រ្វេដេរិច អង់ហ្គែល (Frédéric Engels) ដែលក្នុងនោះមានសម្ភារនិយមបដិសំយោគ (dialectical materialism) សម្ភារនិយមប្រវត្តិសាស្ត្រ (historical materialism) និង សេដ្ឋកិច្ចនយោបាយ (political economics)។
ឧ. លទ្ធិម៉ាក្សនិយមយល់ថា រូបធាតុ ជានិច្ចកាល ជាដើមហេតុនៃការអភិវឌ្ឍប្រវត្តិសាស្ត្រ។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជា នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ