មេតាន
ឧស្ម័នផ្ទះកញ្ចក់មួយប្រភេទ ក្នុងចំណោមឧស្ម័នផ្ទះកញ្ចក់ទាំង៦ ដែលត្រូវកាត់បន្ថយ ក្រោមពិធីសារក្យូតូ និងជាផ្នែកសំខាន់មួយនៃឧស្ម័នធម្មជាតិ ហើយទាក់ទនឹងឥន្ធនៈអ៊ីដ្រូកាបួទាំងអស់ ការចិញ្ចឹមសត្វ និងកសិកម្ម។ មេតានជាអ៊ីដ្រូកាបួឆ្អែត គ្មានពណ៌ គ្មានក្លិន ងាយឆាបឆេះ ជាសមាសធាតុគីមីទី១ នៃក្រុមអាល់កាន។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋាន ប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ