មូលនិធិអាកាសធាតុបៃតង
ស្ថាប័នផ្តល់មូលនិធិ ដើម្បីទ្រទ្រង់គម្រោង កម្មវិធី គោលនយោបាយ និងសកម្មភាពផ្សេងៗ របស់ភាគីប្រទេសកំពុងអភិវឌ្ឍ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ មូលនិធិនេះ គ្រប់គ្រង ដោយក្រុមប្រឹក្សាភិបាលមូលនិធិអាកាសធាតុបៃតង។ នៅសន្និសីទបណ្តាភាគី លើកទី១៦ នៅទីក្រុងកាន់គុន ឆ្នាំ២០១០រដ្ឋាភិបាលនានាបានបង្កើតមូលនិធិអាកាសធាតុ បៃតងមួយ ដែលដើរតួជាអង្គភាពប្រតិបត្តិការ យន្តការហិរញ្ញវត្ថុ ដូចមានចែងក្នុងមាត្រា១១ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ