មុខសញ្ញាគ្រោះថ្នាក់

សក្តានុពលដែលអាចកើតឡើង នៃបាតុភូត និន្នាការ ឬផលប៉ះពាល់រូបវន្តដែលបង្កឡើង ដោយធម្មជាតិ ឬដោយសកម្មភាពមនុស្សបង្កឱ្យបាត់បង់ជីវិត មានរបួស ប៉ះពាល់សុខភាព ក៏ដូចជាខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ របរចិញ្ចឹមជីវិត ការផ្តល់សេវាកម្ម និងធនធានបរិស្ថាន។ ឧទាហរណ៍ៈ គ្រោះទឹកជំនន់ ភាពរាំងស្ងួត…។ ពាក្យថា មុខសញ្ញាគ្រោះថ្នាក់ភាគច្រើន សំដៅលើបាតុភូតរូប ឬនិន្នាការដែលទាក់ទងនឹងអាកាសធាតុ ឬផលប៉ះពាល់រូបវន្ត។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ