មនោនិយមសត្យានុម័តិ

Eng. objective idealism
Fr. idéalisme objectif

លទ្ធិមួយដែលយល់ថា ពិភពលោកមានអត្ថិភាព ឯករាជ្យដាច់ពីពិភពគំនិត រីឯពិភពលោកនេះ ត្រូវបានគេស្គាល់តាមរយៈគំនិតយល់ដឹង ដែល កំណត់រចនាសម្ព័ន្ធ និងទម្រង់របស់វាដូចជាពុទ្ធិរបស់មនុស្សដែរ។ គំនិតរបស់មនុស្សគ្រាន់តែរកឃើញនិងបកស្រាយអំពីលំដាប់ និងតម្លៃដំបូងគេរបស់ចក្រវាលតែប៉ុណ្ណោះ។ មនោនិយម សត្យានុម័តិផ្ដួចផ្ដើមដោយប្លាតុងហើយ​ទស្សនៈ ស្ដីពី មនោនិយមរបស់គាត់ត្រូវបានគេចាត់ទុកថាមានចំណាស់ជាងគេ នៅក្នុងវិស័យទស្សនវិជ្ជានៅអឺរ៉ុប។ ចំពោះប្លាតុងវត្ថុដែលពិតនិងមានអត្ថន័យសំខាន់នៅក្នុងលោកនេះ គឺចំពោះ ពាក្យ «គំនិត» គាត់មិនបាននិយាយអំពីគំនិតណាមួយដែលមានអត្ថិភាពចំណុះគំនិតរបស់មនុស្ស  ឬអាទិទេពឡើយ។

ឧ. មនោនិយមសត្យានុម័តិរបស់ប្លាតុង យល់ថាគំនិតកើតមុនអត្ថិភាព ពោលគឺ គំនិតស្ដីពីមនុស្ស សត្វ រុក្ខជាតិ រថយន្ត និង វត្ថុអរូបីផ្សេងៗ ដូចជា ជំនឿ យុត្តិធម៌ គុណធម៌ កុសល… មាននៅក្នុងពិភពគំនិត ទើបមានអត្ថិភាពនៅក្នុងធម្មជាតិនិងពិភពជាក់ស្ដែង។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ