មនោនិយម

Eng. idealism
Fr. idéalisme (m.)

គំនិតមួយ ដែលផ្ទុយនឹងលទ្ធិរូបធាតុនិយម ហើយអះអាងថា តថភាពជាមូលដ្ឋានរួម ឬទាក់ទងនឹងគំនិត ឬទស្សនៈ ហើយថា រូបធាតុគឺគ្រាន់តែជាផលិតផល នៃកិច្ចការរបស់គំនិតប៉ុណ្ណោះ។ ពួកមនោនិយមយល់ថា គំនិតគឺពិត ហើយរូបធាតុគឺគ្រាន់តែជារូបរាងខាងក្រៅ។ មនោនិយមចែកចេញជាពីរ គឺមនោនិយមបរានុម័តិ និង មនោនិយម អត្តនោម័តិ។
ឧ. យោងតាមពួកមនោនិយម គេអាចយល់ដឹងពីពិភពលោកបានដោយច្បាប់គំនិត និងការយល់ដឹងឬមនសិការ មិនមែនដោយវិធីវិទ្យាសាស្ត្ររូបវិទ្យាទេ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយ ទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ