មនុស្សជាតិ
Eng. Humanity
Fr. humanité (f.)
ភាពរួមនៃអម្បូរមនុស្សទាំងមូល។ គំនិតនេះចាប់ផ្ដើម ដោយអ្នកអត់ធ្មត់និយមដែលតែងយល់ថា មនុស្សជាតិជាកម្មវត្ថុនៃការគោរពនៅក្នុងជីវិតប្រកបដោយសីលធម៌។ ដោយឡែកនៅក្នុងសតវត្សរ៍ទី២០ កាស្ស៊ីរ័រ(Cassirer) បានស្នើថា មនុស្សជាតិគួរត្រូវបានគេយល់ក្នុងក្របខណ្ឌនៃសកម្មភាពដែលនាំទៅដល់ស្នាដៃខាងវប្បធម៌ និងប្រវត្តិសាស្ត្រ។ ស៊ីសឺរ៉ូ(Cicero) និងសេណេកា(Seneca) បានបង្កើតពាក្យមនុស្សជាតិសម្គាល់ន័យថា ជាឧត្ដមគតិខាងសីលធម៌ សោភ័ណ ឬ វិថីនៃជីវិត ជាគំនិតមួយដែលត្រូវបានគេធ្វើឱ្យរស់ឡើងវិញ នៅក្នុងបុនសម័យ ឬសម័យកកើតឡើងវិញ។ (ពាក្យនេះ គេប្រើក្នុងសីលវិជ្ជា និង សោភណវិជ្ជា)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ