មនសិការ

Eng​. Conscience
Fr. Conscience (f.)

ការភ្ញាក់រលឹករបស់មនុស្ស ដែលជួយឱ្យមនុស្ស ស្គាល់ត្រូវ ស្គាល់ខុស   និងដឹងថា អ្វីគួរធ្វើអ្វីមិនគួរធ្វើ។ មនសិការត្រូវបានគេជឿថា ជាប្រភពមួយ ក្នុងចំណោមប្រភពសំខាន់ៗនៃសីលធម៌។ ទស្សនវិទូផ្សេងៗបានយល់ខុសគ្នាអំពីមនសិការ ដោយចាត់ទុកមនសិការថាជាសមត្ថភាពខាងសីលញាណរបស់មនុស្ស សំឡេងរបស់អាទិទេព សតិផ្ទាល់ខ្លួន និងជាសំឡេងរបស់វិចារណញាណ។

ដកស្រង់ចេញពី      «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈ-កម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ