មណ្ឌលអាកាសរចល់
ស្រទាប់បរិយាកាសព័ទ្ធជុំវិញផែនដី មានកម្រាស់ ពី៦ទៅ៨គ.ម.នៅតំបន់ប៉ូល ៩គ.ម.នៅកន្លែង ដែលមានរយៈកម្ពស់ខ្ពស់១៦ គ.មនៅតំបន់ត្រូពិក និងពី១៦ដល់១៧ គ.ម. នៅ តំបន់អេក្វាទ័រ។ មណ្ឌលនេះមានលក្ខណៈសម្គាល់ដោយសីតុណ្ហភាព និងសម្ពាធបរិយា កាសចុះពីរយៈកម្ពស់ទាបទៅរយៈកម្ពស់ខ្ពស់ ហើយជាមណ្ឌលដែលកើតមានបាតុភូត ឧតុភូតច្រើនបំផុត។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទ ស្ដពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ