ភាពរាំងស្ងួត
ដំណាក់កាលមួយនៃធាតុអាកាសស្ងួតខុសប្រក្រតីក្នុងរយៈពេលវែងដែលបណ្តាលឱ្យ មានអតុល្យភាពរបបជលសាស្ត្រធ្ងន់ធ្ងរ ដែលទាក់ទងនឹងឱនភាពរបបទឹកភ្លៀងទៅតាមបរិបទសកម្មភាពជាក់លាក់។
ឧទាហរណ៍ៈ កង្វះកំណកអាកាសនៅរដូវដាំដុះ ប៉ះទង្គិចដល់ផលិតកម្មកសិកម្ម ឬមុខងារប្រព័ន្ធអេកូឡូស៊ីរួមដោយសារតែភាពស្ងួតហែងនៃសំណើមដីដែលគេហៅថា ភាពរាំងស្ងួត កសិកម្ម ហើយកង្វះកំណកអាកាសនៅដែលមានលំហូរ និងការជ្រាបទឹកចូលទៅក្នុង ស្រទាប់ដី មានឥទ្ធិពលបឋមមកលើការផ្គត់ផ្គង់ទឹកគេហៅថាភាពរាំងស្ងួតជលសាស្ត្រ។ ការប្រែប្រួលសមត្ថភាពបង្ខាំងទឹកក្នុងសំណើមដី នឹងទឹកក្រោមដី រងឥទ្ធិពលពីកំណើន រំហួតគួបផ្សំ និងការថយចុះនៃកម្ពស់ទឹកភ្លៀង។ កំលុងពេលមានឱនភាពកំណកអាកាស មិនប្រក្រតីបែបនេះ ហៅថា ភាពរាំងស្ងួតឧតុនិយម។ ភាពរាំងស្ងួតទ្រង់ទ្រាយធំ គឺជាគ្រោះ រាំងស្ងួតដែលអូសបន្លាយយ៉ាងយូរ និង រីករាលដាលជាច្រើនកន្លែងក្នុងរយៈពេលវែងជាងធម្មតា ជាទូទៅមួយទស្សវត្សរ៍ឬវែងជាងនេះ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពី ការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ