ភាពមិនប្រាកដប្រជា
ស្ថានភាពមួយនៃកង្វះចំណេះដឹង ដែលបណ្តាល មកពី កង្វះព័ត៌មានឬការមិនឯកភាពគ្នា នូវអ្វីដែលបានដឹងឬអាចដឹង។ ភាពមិនប្រាកដប្រជា អាចមានច្រើនប្រភព រាប់ចាប់ពីកំហុសដែលអាចគណនាបាននៅ ក្នុងទិន្នន័យ រហូតដល់ការកំណត់ទស្សនៈ ឬពាក្យបច្ចេកទេស ឬការព្យាករមិនច្បាស់លាស់ អំពីឥរិយាបថរបស់មនុស្ស។ ដូច្នេះ ភាពមិនប្រាកដប្រជាអាចតំណាងដោយការវាស់វែង តាមបែបបរិមាណដូចជា របាយតួលេខដែលគណនាដោយម៉ូដែល ខុសៗគ្នាឬដោយ សេចក្តីអធិប្បាយតាមបែបគុណភាពដូចជា ការឆ្លុះបញ្ចាំងអំពី ការវិនិច្ឆ័យ របស់ក្រុមអ្នកជំនាញ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពី ការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ