ភាពជាដៃគូរេដបូក
Eng. REDD+ Partnership
យន្តការស្ម័គ្រចិត្ត និងបណ្តោះអាសន្នសម្រាប់ប្រទេសជាដៃគូ ដោយមានគោលបំណង សំខាន់ ក្នុងការរួមចំណែក ដល់ការប្រយុទ្ធប្រឆាំងជាសកលទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យ ព្រៃឈើ ដើម្បីបង្កើនសកម្មភាព និងហិរញ្ញវត្ថុសម្រាប់អនុវត្តរេដបូក និងចាត់វិធានការ បន្ទាន់ ដោយរួមបញ្ចូលទាំងការលើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងការសម្របសម្រួលកិច្ចផ្តួចផ្តើមរេដបូក និងយន្តការហិរញ្ញវត្ថុ ដើម្បីជួយសម្រួលដល់ការផ្ទេរចំណេះដឹងពង្រឹងសមត្ថភាព សកម្មភាព កាត់បន្ថយការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ ព្រមទាំង ការអភិវឌ្ឍ និងផ្ទេរបច្ចេវិទ្យា។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ