ភាពចាំបាច់សន្មត
Eng. hypothetical necessity
Fr. nécessité hypothétique
ភាពចាំបាច់ដែលគេផ្ដល់ឱ្យ ដូចដែលមានអត្ថិភាពក្នុងសង្គម ហើយភាពចាំបាច់សន្មតនេះត្រូវបានហៅផងដែរថា ភាពចាំបាច់ខាង សីលធម៌ ភាពចាំបាច់ខាងវិបាក ឬ ភាពចាំបាច់ ខាងរូបី។ យោងតាម ឡេបនីស (Leibniz) សភាពរបស់ពិភពលោកបច្ចុប្បន្នមិនមែនជាភាពចាំបាច់ដាច់ខាតទេ ប៉ុន្តែ វាគ្រាន់តែជាភាពចាំបាច់សន្មតប៉ុណ្ណោះ។ ចំណែកឯទស្សនវិទូផ្សេងៗទៀត បានហៅភាពចាំបាច់សន្មតនេះ ថាជាភាពចាំបាច់មិនដាច់ខាត ពីព្រោះវាទាក់ទង ទៅនឹងការសន្មតជាមូលដ្ឋានណាមួយ។
ដកស្រង់ចេញពី សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស -បារាំង ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជា នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ